លេខាធិការដ្ឋាន

បេសកកម្ម

នាយកដ្ឋាននីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបំពេញមុខងារជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លេខាធិការដ្ឋាននៃក្រុមប្រឹក្សានីតិកម្ម ត្រូវបំពេញមុខងារ និងភារកិច្ចដូចខាងក្រោម៖

  • សិក្សាស្រាវជ្រាវ តាក់តែងចងក្រងកម្រង ផ្ដល់យោបល់ ផ្សព្វផ្សាយអត្ថបទច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត តាមវិស័យជំនាញ ព្រមទាំងគំរូកិច្ចសន្យា និងលិខិតរដ្ឋបាលគំរូ ក្នុងសមត្ថកិច្ចនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនក្រុមប្រឹក្សានីតិកម្មពិនិត្យ និងសម្រេច ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
  • ចូលរួមពិនិត្យ និងពិភាក្សា លើការងាររៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ជាមួយក្រសួងស្ថាប័នរាជរដ្ឋាភិបាល ឬក្នុងកិច្ចប្រជុំអន្តរក្រសួង តាមការចាត់តាំងរបស់ក្រុមប្រឹក្សានីតិកម្ម
  • តម្កល់អត្ថបទគតិយុត្ត និងគ្រប់គ្រងឯកសារច្បាប់ នៅក្នុងមជ្ឈមណ្ឌលឯកសារច្បាប់នៃក្រសួង
  • បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងរបស់ប្រធានក្រុមប្រឹក្សានីតិកម្ម។

 

សមាសភាព

 

  • ឯកឧត្តម បណ្ឌិត ហ៊ែល ចំរើន
ប្រធានលេខាធិការដ្ឋាននិងជាអគ្គលេខាធិការរងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • លោកស្រី លឹម ឈុននី 
ប្រធាននាយកដ្ឋាននីតិកម្ម
  • លោក ស៊ាង ផល្លា
អនុប្រធាននាយកដ្ឋាននីតិកម្ម
  • លោក ឃិន សុផល
អនុប្រធាននាយកដ្ឋាននីតិកម្ម ព្រមទាំងសមាជិក។