បេសកកម្ម

បេសកកម្មនៃក្រុមប្រឹក្សានីតិកម្ម នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានដូចតទៅ៖


ធានា

  • សង្គតិភាពរវាងច្បាប់ និង​លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា
  • ភាពរលួន និង​ប្រសិទ្ធភាព​ក្នុង​ការបកស្រាយ និងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។

ពិនិត្យ និងវាយតម្លៃ

  • លើប្រសិទ្ធភាពនៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលត្រូវបានដាក់ឱ្យអនុវត្ត។

ពិនិត្យ និងសម្រេច

  • សេចក្ដីព្រាងច្បាប់ សេចក្ដីព្រាងវិសោធនកម្មច្បាប់ ការបកស្រាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដែលក្រៅពីបទប្បញ្ញត្តិដែលត្រូវធ្វើឡើងជាប្រចាំនិងទៀងទាត់
  • ខ្លឹមសារនៃសេចក្ដីព្រាងកិច្ចសន្យាសំខាន់ៗ ដែលមានវេទយិតភាពខ្ពស់ ឬដែលមិនមែនជាកិច្ចសន្យាដែលត្រូវធ្វើឡើងក្នុងក្របខណ្ឌការងារប្រចាំថ្ងៃ
  • អំពីដំណោះស្រាយចំពោះពាក្យបណ្ដឹត ឬវិវាទនានា
  • សំណើចាត់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការការពារផលប្រយោជន៍ផ្លូវច្បាប់របស់ក្រសួង ជាមួយស្ថាប័នពាក់ព័ន្ធនានា
  • ដាក់ឱ្យប្រើជាផ្លូវការនូវកម្រងអត្ថបទច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត តាមវិស័យជំនាញ កម្រងលិខិតរដ្ឋបាលគំរូ កម្រងកិច្ចសន្យាគំរូ ដែលស្នើឡើងដោយលេខាធិការដ្ឋាន។

ចាត់ចែង

  • ឱ្យមានការចូលរួមពិនិត្យ និងពិភាក្សាជាមួយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ឬក្នុងកិច្ចប្រជុំអន្តរក្រសួង លើការងាររៀបចំតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។