ក្រុមប្រឹក្សានីតិកម្ម នៃ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយប្រកាសលេខ ២៩០ សហវ.ប្រក ចុះថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៣

ក្រុមប្រឹក្សានីតិកម្ម នៃ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយប្រកាសលេខ ២៩០ សហវ.ប្រក ចុះថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៣ ដែលមានសមាសភាពដូចខាងក្រោម៖

  • រដ្ឋមន្ត្រីនៃ កសហវ
ប្រធាន
  • រដ្ឋលេខាធិការ ដែលជាប្រធានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អនុប្រធានប្រចាំការ
  • រដ្ឋលេខាធិការ កសហវ
អនុប្រធាន
  • អនុរដ្ឋលេខាធិការ កសហវ
សមាជិក
  • អគ្គលេខាធិការ កសហវ
សមាជិក
  • អគ្គលេខាធិការរង កសហវ
សមាជិក
  • ប្រតិភូទទួលបន្ទុកជាអគ្គនាយក/ប្រធាននាយកដ្ឋាន ប្រធានអង្គភាព ចំណុះ កសហវ
សមាជិក
  • ប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
សមាជិក
  • ប្រធាននាយកដ្ឋានច្បាប់វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ
សមាជិក
  • ប្រធាននាយកដ្ឋាននីតិកម្ម កសហវ
សមាជិក និងជាប្រធានលេខាធិការដ្ឋាន